នរណាមិនរត់!! ដឹកសពកូនស្រីចេញពីមន្ទីពេទ្យទៅធ្វើបុណ្យ ពេលបើកក្រណាត់មើលមុខកូនជាលើកចុងក្រោយ ស្រាប់តែផ្អើលរត់ពេញរោងបុណ្យ

នេះជារឿងដ៏ចម្លែកមួយទៀតហើយដែលបានកើតឡើងក្នុងប្រទេសថៃ ក្រោយពេលដែលក្មេងស្រីម្នាក់ដែលបាត់បង់ជីវីតនៅក្នុងមន្ទីពេទ្យ ហើយត្រូវបានឪពុកម្តាយសាច់ញ្ញាតិជិតឆ្ងាយ ដឹកសពយកទៅធ្វើបុណ្យ ស្រាប់តែឪពុកម្តាយពបើកក្រណាត់មើលមុខកូនជាលើកចុងក្រោយ ស្រាប់តែផ្អើលពេញរោងបុណ្យ។

ហេតុការណ៏នេះបានកើតឡើងក្នុងតំបន់ខូកសៈអាត ស្រុកណងប៊ួរៈវេ ខេត្តឆៃភូមិ។ តាមសម្តីឪពុកម្តាយបានអោយដឹងថា កូនស្រីរបស់ពួកមានអាយុ ១ ឆ្នាំ បានផុតដង្ហើមនៅក្នុងមន្ទីពេទ្យឆៃភូមិ កាលពីថ្ងៃទី១៦វិច្ឆិកាកន្លងទៅនេះ ក្រោយពីមានជម្ងឺឈឺរ៉ាំរ៉ៃជាយូរមកហើយ ។

ដោយសារតែនឹករលឹកកូនស្រីពេកគាត់ក៏បានសំរេចចិត្តបើកមើលមុខកូនស្រីជាលើក​ចុងក្រោយ ស្រាប់កូនស្រីរបស់គាត់បានដកដង្ហើមហើយបើកភ្នែកធំៗមើលមកពួកគាត់ ពេលនោះហើយបានធ្វើអោយអ្នកស្រុក និងបងប្អូនភ័យរត់ព្រាត ទម្រាំតែគ្រប់គ្នាដឹងថានាងរស់ឡើងវិញម្នាក់ៗត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង៕

ប្រភព រាជបុត្រ

អានព័ត៌មានថ្មីៗ គួរឱ្យខ្លាចខ្លាំងណាស់! ស្រីស្អាតម្នាក់ ត្រូវបារមីស្ដេចខ្លាចូលសន្ធិត ឃើញហើយគួរឱ្យខ្លាច (វីដេអូ)

នៅក្នុងពិធីបុណ្យសាសនាមួយ ដែលគេប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងប្រទេសថៃ ដើម្បីរំឭកគុណគ្រូ បារមី អ្នកគ្រងរូប គេឃើញមានការចូលរួមពីសំណាក់អ្នកមានជំនឿដ៏ច្រើនលើសលប់ ព្រទាំងមានគ្រូកាន់បារមីធំៗចូលរួមផងដែរ ។ជាមួយគ្នានេះដែរ មានអ្នកលេងហ្វេសប៊ុកជាច្រើន ចាប់អារម្មណ៍ខ្លាំង ជាមួយដេអូឃ្លីបមួយក្នុងឱកាសនោះ ដែលបង្ហាញពីយុវតីម្នាក់ ត្រូវបានបារមីខ្លាចូលសន្ធិត បន្ទាប់ពីនាងត្រូវបានគ្រូបារមីគ្របស្រោមមុខពីលើ និងសូត្របាលីដាក់ពីលើក្បាល ។គេឃើញថា បន្ទាប់ពីត្រូវបារមីខ្លាចូលសន្ធិតហើយនោះ នារីវ័យក្មេងសាច់សខ្ចី ខាងលើគ្រប់គ្រងខ្លួនឯងមិនបានហើយ បញ្ចេញក្បាច់គួរឱ្យខ្លាចប្រៀបបានដូចជាខ្លាយ៉ាងដូច្នេះដែរ ។

ខាងក្រោមនេះ គឺជាវីដេអូជាក់ស្ដែង ៖

ប្រភពអត្ថបទ​ KH-EMPIRE.COM​