លស់ព្រលឹង!! ចេះតែឮសំឡេងល្វើយៗចេញពីទុយោរទឹក ដល់ពេលទៅវាយបំបែក ស្រាប់តែឃើញ…

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ទៅប្រើ​ប្រាស់​បង្គន់​ដូច​សព្វដង ប៉ុន្តែ គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បានឮ​សម្រែក​យំ​របស់​ទារក ចេញពី​បំពង់​បង្ហូរ​បង្គន់​ដែល​ស្ថិតនៅ​ពី​ខាងលើ​គាត់ ។ រស់នៅ​ជាន់​ទី​៣​នៃ​ប្លុក​អគារ​មួយល្វែង​ បុរស​រូបនោះ​កាន់តែ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​សម្រែក​យំ​នោះ​ពុំ​ឈប់ឈរ ។ បន្ទាប់ពី​ប្រាកដថា​វា​កើតចេញពី​បំពង់​បង្គន់ គាត់​ក៏​សម្រេចចិត្ត​ស្ទុះស្ទា​ហៅ​អាជ្ញាធរ​មក​ពិនិត្យ ។​

​ក្រុម​សង្គ្រោះ​បានមក​អគារ​ស្នាក់នៅ​របស់គាត់​ភ្លាមៗ និង​ប្រញាប់ប្រញាល់​អារផ្តាច់​បំពង់ ។ ពួកគេ​ពិតជា​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​រកឃើញ​ទារក​ម្នាក់​នៅមាន​ជីវិត​កំពុង​ជាប់គាំង​ក្នុង​បំពង់​បង្ហូរ​លាមក​បង្គន់ ។ បន្ទាប់មក ពួកគេ​ក៏​ប្រញាប់ប្រញាល់​នាំយក​ទារក​នេះ​ទៅកាន់​មន្ទីរពេទ្យ​ជិត​បំផុត ដើម្បី​សង្គ្រោះ​ជីវិត​វា ។​

សំណាង​ណាស់ ដែល​ទារក​អភព្វ​នេះ​គ្រាន់តែ​រងរបួស​តិចតួច និង​ទទួល​ការថែទាំ​យ៉ាង​ចិត្ត​ទុកដាក់​ពី​ក្រុម​គ្រួ​ពេទ្យ ។ ហើយ​អា​ជ្ញ​ធរ​ក្នុង​តំបន់ ក៏បាន​បើក​ការស៊ើបអង្កេត​តាម​ស្វែងរក​ឪពុកម្តាយ​របស់​ទារក​នេះ​ផងដែរ ៕

ប្រភពអត្ថបទ​ KH-EMPIRE.COM​