ចុចមើលរឿងពេញនិយមផ្សេងទៀត

Feature Image

លូវអស់ទាស់តែម្តង!!! Lexus ចេញ​ឡាន​ថ្មីពណ៌ Rose Gold ដំបូង​ក្នុង​លោក ឈប់​​ប្រើ​កញ្ចក់​មើល​ក្រោយ​ដូចមុន(មានវីដេអូ)

យីហោឡាន​ល្បី​ Lexus បាន​ប្រកាស​ចេញ​គំរូ​រថយន្ត​ថ្មី​មួយឈ្មោះ Lexus LF-1 Limitless ពណ៌​មាស​ក្រហម (Rose Gold) ប្លែក​ដំបូង​គេក្នុង​លោកហើយ​ថែម​ទាំង​លែង​ប្រើ​កញ្ចក់​មើល​ក្រោយ​ដូចឡាន​ទូទៅ​បច្ចុុប្បន្ន​ហើយ។ នៅ​ត្រង់ចង្កូត Lexus LF-1 Limitless បំពាក់​ដោយ​ផ្ទាំងអេក្រង់​រាង​ត្រីកោណ ហើយ​ថែមទាំង​អាច​ឲ្យ​អ្នក​បើកបរ​បញ្ជាមុខងារ​ជា​ច្រើន​យ៉ាង​ងាយស្រួល​ដូចជា ប្រព័ន្ធ​ដំណើរការ​លើ​ទូរសព្ទ​ មីនុយ និង​មុខងារ​ជំនួយ​ឲ្យ​បើកបរ​លើ​គន្លង​ផ្លូវ ឯមុខងារ​ជា​ច្រើន​ផ្សេងទៀតជា​លក្ខណៈ Touchscreen បំពាក់​នៅ​ខាង​លើ​ផ្នែកខាង​ស្តាំពី​លើ​ក្បាល​អ្នក​បើកបរ។ នៅ​ខាង​ស្តាំ​ក្បែរ​អ្នក​បើកបរ​មានផ្ទុក​មុខងារ​ជាច្រើន សម្រាប់​គ្រប់គ្រង​ការ​បើកបរ ដែល​អាច​ចុច​លក្ខណៈ Touchscreen ​បានងាយ​បំផុត។ ចំពោះ​កញ្ចក់​មើល​ក្រោយដែល​ធម្មតា​ស្ថិត​នៅ​ខាង​ក្រៅ​ឡាន​ទាំង​សងខាង ត្រូវ​ផ្លាស់ប្តូរ​មក​បំពាក់​នៅ​ខាង​ក្នុង​ឡាន​សងខាង​ចង្កូត​អ្នកបើកបរ ជា​លក្ខណៈ​កញ្ចក់​អេឡិចត្រូនិក។ រូបរាង​ខាង​មុខ​និង​ខាង​ក្រៅ​ស្រដៀង​គ្នា​ទៅ​នឹងត្រកូល Lexus 400NX តែ​អ្វី​ដែល​អស្ចារ្យ​សម្រាប់ Lexus LF-1 Limitless គឺការ​រចនា​ផ្នែកខាង​ក្នុង​តែម្តង។ អ្នក​ដំណើរ​ខាង​ក្រោយ នៅ​ត្រង់​កៅអី​ទាំង​ពីរអាច​ប្រើ​ផ្ទាំង Touchscreen ម្នាក់​មួយ​ដោយ​សេរី ដែល​វា​មានមុខងារ​អាច​ឲ្យ​ពួកគេ​បញ្ជា​ទៅ​លើ​ភ្លើងឡាន​ខាង​ក្នុង កែសម្រួលកៅអីអង្គុយ​និង​មួយ​ចំនួន​ផ្សេងទៀត ដោយ​មិន​បាច់​ពឹង​អ្នក​បើកបរ។ យ៉ាងណាមិញ Lexus មិន​បាន​បញ្ជាក់​ពី​តម្លៃ​ក៏​ដូចកាល​បរិច្ឆេទ​ផលិត​ចេញ​លក់​លើ​ទីផ្សារ​​នៅ​ពេល​ណា​ឡើយ​ ដោយ​រង់ចាំ​មើល​ពី​សន្ទស្សន៍​នៃ​ការ​ចាប់អារម្មណ៍​ពី​អតិថិជន​ជាមុនសិន៕ វីដេអូ ប្រភពអត្ថបទ​ PRESSNEWS168.BLOGSPOT.COM​