នារីៗបើចង់យកឈ្នះបេះដូងរបស់មនុស្សដែលខ្លួនលួចស្រលាញ់ គួរតែចេះចំណុចទាំងអស់នេះ

រឿង​មនោសញចេតនា​ខ្លះ​ពិបាក​ស្មាន​ណាស់ ពេល​ខ្លះ​​ត្រូវ​ការ​ប្រើ​ពេល​ដើម្បី​អាច​ទទួល​ការ​តបស្នង​មក​វិញ។ ចងចិត្ត​មនុស្ស​ប្រុស​ដែល​មិន​ធ្លាប់​អារម្មណ៍​លើ​អ្នក​​ឲ្យ​មក​ស្រឡាញ់​អ្នក​មែន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ តែ​បើ​អ្នក​មាន​ចំណុច​ខ្លាំង​ខាង​ក្រោម​នេះ អ្នក​នឹង​មាន​សង្ឃឹម​ខ្លាំង​ក្នុង​ការ​ទទួល​បាន​គេ ៖

លទ្ធផល​រូបភាព​សម្រាប់ girl in loveរូបភាពតំណាង

១. រឹងមាំ​ក្នុង​រឿង​មនោសញ្ចេតនា

ត្រូវ​ធ្វើ​ជា​នារី​ដែល​មាន​ការ​គ្រប់គ្រង​ខ្លួន​ឯង​បាន​ច្រើន មិន​ងប់ងុល​ខ្លាំង​ទៅ​លើ​រឿង​ហ្នឹង ហើយ​ដឹង​ពី​អារម្មណ៍​ខ្លួន​ឯង​បាន​ច្បាស់​លាស់​មិន​មែន​ម្ដង​ស្រឡាញ់​អ្នក​នេះ ម្ដង​ស្រឡាញ់​អ្នក​នោះ​ទេ។ ទោះបី​ជួប​រឿង​អាក់អន់​ចិត្ត ឬ​មិន​សម​បំណង​ជាមួយ​អ្វី​ដែល​ខ្លួន​រំពឹង​ទុក​ក៏​មិន​ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​ទន់​ខ្សោយ​ដែរ។

២. មាន​ជីវិត​ផ្ទាល់​ខ្លួន

ត្រូវ​ទម្លាប់​ឲ្យ​ខ្លួន​ឯង​មាន​ជីវិត​ជា​របស់​ខ្លួន ដោយ​មិន​ចាំបាច់​ពឹង​អ្នក​ណា​មក​ផ្ដល់​ភាព​រីករាយ​ឲ្យ។ ទោះបី​ជា​អ្នក​ជួប​រឿង​ខកចិត្ត​ទៅ​លើ​ស្នេហា​ក៏​ដោយ ក៏​មិន​ត្រូវ​បោះ​ចោល​សេចក្ដី​សុខ​ខ្លួន​ឯង​ដែរ។ រៀន​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​គិត​ថា​សប្បាយ​ចិត្ត ដោយ​មិន​ចាំ​បាច់​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ទាំង​ស្រុង​ដើម្បី​គ្រាន់​តែ​ចង់​បាន​គេ​នោះ​ទេ។

លទ្ធផល​រូបភាព​សម្រាប់ girl in love koreanរូបភាពតំណាង

៣. មិន​និយាយ​ដដែលៗ

មនុស្ស​ប្រុស​មិន​ចូលចិត្ត​នារី​ណា​ដែល​និយាយ​អី​ដដែលៗ​ទេ បើ​អ្នក​ប្រាប់​គេ​ម្ដង​ហើយ​មិន​បាច់​និយាយ​ម្ដង​ទៀត​ទេ។ គួរ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បង្កើន​នូវ​ភាព​អត់ធ្មត់​រង់ចាំ​មើល​ពី​គេ​វិញ។ កុំ​សូវ​និយាយ​ច្រើន​ជាមួយ​គេ​ពេក តែ​ត្រូវ​ធ្វើ​សកម្មភាព​បង្ហាញ​ពី​អ្វី​ដែល​ខ្លួន​ចង់​និយាយ​វិញ​ទើប​ប្រសើរ។

រូបភាពពាក់ព័ន្ធរូបភាពតំណាង

៤. កុំ​ធ្វើ​ខ្លួន​ជា​ជម្រើស​របស់​គេ

ទោះ​ស្រឡាញ់​គេ​ប៉ុណ្ណា​ក៏​ដោយ​ក៏​កុំ​បន្ទាប​តម្លៃ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​ជម្រើស​របស់​គេ។ ត្រូវ​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​មាន​ជម្រើស ហើយ​ជា​មនុស្ស​ដែល​គេ​ត្រូវ​ជ្រើស។ ចិត្ត​ស្រឡាញ់​នៅ​តែ​មាន​សម្រាប់​គេ តែ​អ្នក​ត្រូវ​ទម្លាប់​ខ្លួន​ឲ្យ​មាន​ថាមពល ទោះបីជា​គេ​អត់​ខ្វល់​ក៏​ដោយ។

លទ្ធផល​រូបភាព​សម្រាប់ girl in love koreanរូបភាពតំណាង

៥. មិន​ដេញដោល​រឿង​ផ្ទាល់​ខ្លួន​គេ

បើ​មិន​ទាន់​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ទេ គួរ​តែ​កុំ​ទាន់​ចង់​ដឹង​រឿង​ផ្ទាល់​ខ្លួន​គេ​ច្រើន​ពេក​​ គេ​ចង់​ឲ្យ​ដឹង​ប៉ុណ្ណា​ក៏​ប៉ុណ្ណឹង​ទៅ។ មនុស្ស​ប្រុស​ស្រឡាញ់​បំផុត​នារី​ដែល​មិន​ចេះ​ដេញដោល រអ៊ូរទាំ ជាពិសេស​ចង់​ដឹង​រឿង​ផ្ទាល់​ខ្លួន​គេ​តែ​ម្ដង។

រូបភាពពាក់ព័ន្ធរូបភាពតំណាង

៦. កុំ Drama ខ្លាំង​ពេក

កុំព្យាយាម Drama ដើម្បី​គ្រាន់​តែ​ចង់​ឲ្យ​គេ​ចាប់អារម្មណ៍​នោះ កាន់​តែ​បង្ហាញ​អារម្មណ៍​អ្នកច្រើនពេក​ទៅ​លើ​គេ គេ​កាន់​តែ​មិន​ចង់​ចូលជិត​អ្នក។ មនុស្ស​ប្រុស​ដែល​នឹងធឹង ច្បាស់លាស់​មិន​ចូលចិត្ត​សកម្មភាព​បែប​ហ្នឹង​ទេ ដូច្នេះ​គួរ​តែ​ចេះ​ទប់​ និង​លាក់បាំង​ខ្លះ។​

លទ្ធផល​រូបភាព​សម្រាប់ girl in love koreanរូបភាពតំណាង

៧. បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

ទំនុក​ចិត្ត​នេះ​ត្រូវ​មាន​ទាំង​អស់ រូបរាង ចំណេះ​ដឹង ការងារ។ ត្រូវ​ចេះ​រៀបចំ​ខ្លួន​ឲ្យ​កាន់​តែ​ស្អាត កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់។ ត្រូវ​មាន​ចំណេះដឹង រៀន​សូត្រ​បាន​ខ្ពស់ ហើយ​មាន​ការងារ​មួយ​ដែល​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​យ៉ាង​កក់ក្ដៅ។

ចង់​បាន​អ្វី​មួយ​យើង​ត្រូវ​បញ្ចេញ​សកម្មភាព មិន​មែន​អង្គុយ​តែ​បន់​នោះ​ទេ ស្នេហា​ក៏​ដូច​គ្នា​បើ​អ្នក​មិន​ប្រឹង​ដើម្បី​​អ្នក​ដែល​អ្នក​ស្រឡាញ់​ទេ ចុង​ក្រោយ​គេ​នឹង​ក្លាយ​ជា​របស់​អ្នក​ផ្សេង៕

លទ្ធផល​រូបភាព​សម្រាប់ girl in love koreanរូបភាពតំណាង

ប្រភពអត្ថបទ​ KHMERNEWS.ME​