ផ្អើលឆោឡោ!! ក្មេងស្រីម្នាក់អាយុ៩ឆ្នាំម្នាក់ត្រូវបានពូខ្លួនឯងរំលោភ រហូតដល់ហូរឈាមតាមប្រដាប់ភេទ រួចហេីយថែមទាំង….

ពោធិសាត់៖ ក្មេង​ស្រី​​ជា​​សិស្ស​សាលា​វ័យ​១៣​ឆ្នាំ​​ម្នា​ក់​បាន​​ស្លាប់​បាត់​​បង់​ជីវិត នៅ​កន្លែង​កើត​ហេតុ​​ខណៈ​​ចេញ​​មក​ពី​​សាលា​​ដើរ​ទៅ​​ផ្ទះ​​ក៏​ត្រូវ​ជន​សង្ស័យ​​ម្នាក់​​ពួន​ស្ទាក់ ចាប់​​ប៉ុន​ប៉ង​​រំលោភ​តែ​​ត្រូវ​​បែក​ការ​​ដោយ​សារ​​មាន​​សិស្ស​សាលា​ជា​ច្រើន​​បាន​ឃើញ​​ហើយ​​ស្រែក​​ឆោ​ឡោ​ទើប​ជន​សង្ស័យ​​នោះ​​សម្រេច​ចិត្ត​​ចាក់​១​កាំបិត​​ចំ​​គល់​ដោះ​​ខាង​ឆ្វេង​​បណ្តាល​ឱ្យ​​ក្មេង​ស្រី​​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ ហេតុ​ការណ៍នេះ​បានកើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១១​និង​​៣០​នាទី​​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំនុច​បឹង​តា​ហា ក្នង​ភូមិ ក្សេត្របូិរី ឃុំ សន្ទ្រៃ ស្រុភ្នំក្រវ៉ាញ​ខេត្ត​ពោ​ធិ​សាត់ ​។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ ជន​រងគ្រោះមានឈ្មោះ យឿន យ៉ា ភេទ ស្រី អាយុ​១៣ឆ្នាំ ជាសិស្សថ្នាក់ទី៤ ​រស់នៅ​ភូមិ.​ឃុំ​កន្លែង​កើត​ហេតុ ។ ចំណែក​ជន​សង្ស័យ​​មានឈ្មោះ ង៉ុយ អុី ភេទប្រុស អាយ ២២ឆ្នាំ មានទី​លំនៅ​ភូមិ​.ឃុំ​កន្លែង​កើត​ហេតុ ។

ក្រោយពី​ជនសង្ស័យ​បាន​ចាក់១កាំបិត​សម្លាប់​ក្មេងស្រី​រងគ្រោះ​បានសម្រេច​ហើយ មិត្ត​​ភ​ក្រ័​​ក្មេងស្រី​រងគ្រោះ​ប្រុស​ស្រី​ចំនួន៣នាក់​ទៀត​បាននាំគ្នា​រត់​ដេញតាម​ចាប់​ជនសង្ស័យ​ពេល​នោះ​ជនសង្ស័យ ក៏បាន​ចាក់ទៅលើ​មិត្ត​ភ​ក្ត្រ័​ក្មេងស្រី​​រងគ្រោះ បណ្តាលឱ្យ​រងរបួស២នាក់​ថែមទៀត​ រួចហើយ​ជនសង្ស័យ​ក៏បាន​យក​កាំ​ចាក់​ខ្លួនឯង​ប្រុង​សម្លាប់ខ្លួន​តែ​មិន​ស្លាប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

ជនរងគ្រោះ​ប្រុស​ស្រី២នាក់ ត្រូវបាន​បញ្ជូន​ម​ក​​​ម​ន្ទីរ​ពេទ្យ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត រីឯ​ជនសង្ស័យ​ក៏​រងរបួស​ដែរ​ដោយសារ​យក​កាំបិ​ត​ចាក់​ខ្លួនឯង​ហើយ​សមត្ថកិច្ច​ក៍បាន​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ​ប៉ុន្តែ​សមត្ថកិច្ច​មានការ​យាមកាម​ត្រឹមត្រូវ។ រហូតមកទល់​ពេ​ល​នេះ សមត្ថកិច្ច​មិនទាន់​ផ្តល់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង៣នាក់​និង​ជនសង្ស័យ​នៅ​ឡើ​យ​ទេ ដោយសារ​ជាប់រវល់​ក្នុងការ​ន​យាមកាម​ជន​សង្ស័យ​ដែល​កំពុង​ដេក​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ្យ​ដែរ រង់ចាំ​មុខរបួស​ធូរស្រាល​សមត្ថ​កិច្ច​និង​​កសាង​​សំណុំរឿង​​ទៅ​តាម​​នីតិ​វិធី ៕

ប្រភពអត្ថបទ​ KHANGKOR.COM​