បែកធ្លាយបាត់! ៦​សន្លឹក​អនុស្សាវរីយ៍​ នាយ​កុយ ​កាល​ពី​ក្មេង​​ឃើញហើយស្ទើរនឹកស្មានមិនដល់ថានាយកុយសង្ហាបែបនេះសោះ

លោក ជួង ជី ហៅ​ កុយ ត្រូវ​បាន​ប្រជាជន​ខ្មែរ​ចាត់​ទុក​ជា​កំពូល​តារា​កំប្លែង​មួយ​រូប ដែល​តែង​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​អស់​រយៈ​ពេល​រាប់​សិប​​ឆ្នាំ​មក​ហើយ។

ទទឹមនឹងនេះដែរ! មុន​ល្បី​លើ​កញ្ចក់​​ទូរទស្សន៍ តារា​កំប្លែង​វ័យ​៦០​ប្លាយ​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជំនាញ​ល្ខោន​បាសាក់ និង​ជា​អ្នក​កាត់​សក់​ការ​ដ៏​ឆ្នើម​មួយ​រូប​តាំង​ពី​លោក​មាន​វ័យ​ក្មេង​មក​ម្ល៉េះ។ ទាំង​នេះ​គឺ​បណ្ដាល​រូប​ភាព​របស់​តារា​កំប្លែង​ភ្នែក​តូច កាល​គ្រា​នៅ​ពី​ក្មេង៕ សូមទស្សនារូបខាងក្រោម៖

អានបន្ត៖ កំសត់ខ្លាំង! តាំងពីប្រពន្ធស្លាប់ទៅ នាយហុងដា តែងតែធ្វើបែបនេះជានិច្ច ដឹងហើយពិតជាគួរអោយអាណិតខ្លាំងណាស់…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយកាលពីប៉ុន្មានខែមុន ភរិយារបស់តារាកំប្លែងនាយហុងដា បានស្លាប់ទាំងវ័យក្មេង ដោយសារកូនប្រុសបង្កើតរបស់តារាកំប្លែងរូបនេះ បានសម្លាប់ម្តាយចុងរបស់ខ្លួន។

រឿងមួយនេះ ពិតជាមិនអាចបំភ្លេចបានទាល់តែសោះសម្រាប់អ្នកគាំទ្រ ជាពិសេសនោះគឺខ្លួនលោកផ្ទាល់តែម្តង ដែលនៅក្នុងបណ្តាញសង្គមរបស់លោកតែងតែបង្ហោះរូបភាពជាមួយនឹងភរិយា ភ្ជាប់សារនឹករលឹក ដែលប្រពន្ធបានចាកចោលខ្លួន និងកូនស្រីឲ្យនៅកំព្រា។

នៅក្នុងនោះដែរ សារដែលលោកបានសរសេរចុងក្រោយគេគឺ ២៧១ថ្ងៃដែលប្រពន្ធបានចាកចោល ដោយលោកបានសរសេរយ៉ាងដូច្នោះថា៖ «271ថ្ងៃហើយដែលអូនឃ្លាតចាកឆ្ងាយ ដ៍សែនឆ្ងាយចោលបងនិងកូន បងអូន» ដែលតាមរយៈសារនីមួយៗសុទ្ធតែជាសារ ដែលលោកបានរាប់ចំនួនថ្ងៃដែលភរិយាស្លាប់ទៅ ហើយលោក តែងតែធ្វើបែបនេះជានិច្ច។

យ៉ាងណាមិញ សាររបស់ នាយហុងដា ទោះបីជាសារនីមួយៗខ្លីៗមែនពិត តែពិតមានន័យខ្លាំងណាស់ ដែលបង្ហាញពីភាពឈឺចាប់ រកអ្វីប្រៀបផ្ទឹមពុំបាន ដោយកាលពីមុន ធ្លាប់តែមានភរិយានៅជិត តែពេលនេះ លែងមាននាង នៅក្បែរជារៀងរហូតនោះ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រមួយចំនួន ពិតជាមានអារម្មណ៍ថាក្តុកក្តួលនៅក្នុងចិត្ត ដែលឃើញលោកនឹកប្រពន្ធ និងមិនអាចបំភ្លេចបានបែបនេះ៕

ប្រភពអត្ថបទ​ KHANGKOR.COM​