ក្តៅៗថ្មីៗទៀតហើយ! មេធាវី​លោកបណ្ឌិត​ ស៊ុយ​ សារ៉េត បានដាក់ពាក្យបណ្ដឹង ព្រមទាំងទាមទារសំណងការខូចខាតចំនួនទឹកប្រាក់រហូតដល់ទៅ…

មុននេះបន្តិច បើយោងតាមហ្វេសប៊ុករបស់លោក​ ផែង វណ្ណៈ បានបង្ហោះឯកសារមួយទាក់ទងការដាក់ពាក្យបណ្តឹងដោយក្នុងនោះបានបញ្ជាក់ថា៖ “មេធាវី​លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ បានដាក់ពាក្យបណ្ដឹងជាផ្លូវការ​ទៅស្នងការដ្ឋាន​នគរបាលរាជធានី​ ដើម្បីស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់​ និងទាមទារសំណងការខូចខាត​សរុប​ ១២០០​ លានរៀល​ ។”

គួររំលឹកឡើងវិញផងដែរថា បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃ ហើយត្រូវបានប្រជាពលរដ្ឋ តាមវាយ និងបំផ្លាញរថយន្តនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញនេះ មានឈ្មោះថា បណ្ឌិត ស៊ុយ សារ៉េត គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា មានកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ហើយបន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ មិនទាន់មានបញ្ហាដល់អាយុជីវិតទេ។

ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ​គឺបានធូរច្រើនហើយ​ ។​ លទ្ធផលស្គេនក្បាលមិន​មានអ្វីគ្រោះថ្នាក់ទេ​ តែ​លោកត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត​ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ របួសលើផ្ទៃមុខ​ ៕