អានហើយរំជួលចិត្ត ទឹកភ្នែកម្តាយយំស្តាយកូនស្រីដែលស្លាប់ចោលទៅលែងត្រឡប់វិញ បន្សល់ត្រឹមតែ…

ពិតជាគួររឿងអោយសោកស្តាយខ្លាំងណាស់នៅពេលដែលយើងបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ដែលយើងធ្លាប់ឃើញរាល់ថ្ងៃនោះ ស្រាប់តែបាត់ទៅជារៀងរហូតត្រឹមតែមួយប៉ប្រិចភ្នែកនោះ ហើយវារឿងមួយដ៏គួរអោយកម្សត់បំផុត សម្រាប់ឳពុកម្តាយ ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់របស់ខ្លួន ចាក់ចោលពួកគាត់លែងត្រឡប់វិញ។

ដោយអ្នកម្តាយរូបនេះបានផុសទាំងទឹកភ្នែកស្តាយកូនស្រីថា Tang Thany” ចុងបញ្ចប់ដែលម្តាយកូនយើងសាងជីវឹតមករួមគ្នាអស់រយះពេល17ឆ្នាំដោយក្តីស្រលាញ់ដោយក្តីមេត្តា ករុណ ចំពោះកូន កូនបន្សល់តែប៉ុណ្ណឹងទុកអោយម៉ាក់ទេ មែនទេកូន…????កូនហ្អើយកូនម៉ាក់ខ្ទេចខ្ទាំបេះដូងថ្លើមប្រម៉ាត់អស់ហើយកូន ទោះជាម៉ាក់ព្យាយាមទទួលយកពាក្យ រូបំ ទុក្ខំ អនិច្ចំ អនតា នៅតែមិនជោគជ័យសម្រាប់ជីវឹតម៉ាក់ពេលនេះទេកូន ម៉ាក់ធ្វើចិត្តយ៉ាងណាក៏កាត់កូនមិនដាច់ដែរកូន…….ម៉ាក់ទេដែរគួរតែបន្សល់ទុកប៉ុណ្ណឹងសម្រាប់កូន ហេតុអីបានត្រូវជាកូនទៅវិញហ្អាកូន ម៉ាក់មិនអស់ចិត្តសោះកូនហ្អើយកូន”

ក្នុងនោះគាត់ក៏បានបន្ថែមសារដ៏គួរអោយរំជួលចិត្តទៀតថា ” (មិត្តភក្ត្រកូនពួកគេនឹកកូនណាស់)=ពួកអញនឹកហែងណាស់ Khim Savraចង់ឲ្យហែងមកអង្គុយប្រលងហេតុអីពួកអញជួយហែងអត់បានចឹងដឹងទេថាពួកអញនឹកឃើញរឿងពីមុនអង្គុយញាុំស្វាយនៅផ្ទះហែង ទៅដើរលេងមួយហែងដណ្តើមរបស់គ្នាញាុំចូលចិត្តធ្វើចារឹកដូចកូនក្មេងហេតុអីបានជាហែងទៅចោលពួកអញចឹងការស្រលាញ់របស់ពួកអញលើហែងនៅតែមិនសាបសូន្រនោះទេទោះហែងទៅចោលពួកអញក៏ពិតមែនអញក៏មិនគិតថាហែងស្លាប់ដែរហែងនៅរស់ដូចរាល់ថ្ងៃចឹងអញចង់ឲ្យពេលវេលាថយក្រោយវិញKhim Savra នឹកគ្មានថ្ងៃបំផ្លិចបានI miss you Khim Savra ”

“ម្ចាស់ជីវឹតខ្ញុំអើយ អ្នកឃ្លាតឆ្ងាយពីខ្ញុំទៅមែនទែនហើយមែនទេកូន??? ដឹងទេថាម៉ាក់កុហកខ្លួនឯងរាល់ថ្ងៃថាកូនមិនបានទៅណាចោលម៉ាក់ទេ ចុះហេតុអីក៏បាត់ទៅៗមិនឃើញកូនត្រលប់មករកម៉ាក់វិញសោះចឹងហ្អាកូន????”

ប្រភព៖ Tang Thany ប្រែសម្រួលដោយ៖Khmernews.me

comments

ប្រភពអត្ថបទ​ KHMERNEWS.ME​