អាសូរ​ណាស់​!​ ស្ដេច​ពស់ថ្លាន់​មួយគូ​ កំពុង​ពាក់​គ្នា​បង្កាត់​ពូជ​ ត្រូវ​អ្នក​ភូមិ​ដើរ​ជួប​ ហើយ​សម្លាប់​…​តែ​ចុង​ក្រោយ​ (​មាន​វី​ដេ​អូ​)

​អ្នក​ភូមិ​មួយ​ក្រុម​ ខណៈ​ដែល​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ​ ដើម្បី​ដើរ​បរបាញ់​សត្វ​យក​មក​ធ្វើ​ជា​អាហារ​នោះ​ ស្រាប់តែ​ពួក​គេ​បាន​ជួបជាមួយ​ពស់ថ្លាន់​ធំ​មួយគូ​ ដែល​មាន​ប្រវែង​រហូត​ដល់​ ២០​ ហ្វី​ត​ កំពុង​តែ​ពាក់​គ្នា​ (​ចំពោះ​សត្ត​គេ​ហៅ​ថា​ “​ ដោយ​ញី​ដោយ​ឈ្មោល​”)​ នៅ​ក្នុងដើមឈើ​ធំ​ដេក​ដួល​នៅ​ក្នុង​ព្រៃ​មួយ​ ហើយ​ពួក​អ្នក​ភូមិ​ទាំង​អស់នោះ​ ក៏​បាន​នាំ​គ្នា​សម្លាប់​ពស់​ទាំង​ពីរ​នោះ​ មក​ធ្វើ​ជា​អាហារ​ពេល​ល្ងាច​របស់ពួក​គេ​តែ​ម្ដង​ទៅ​ ហើយ​រឿងហេតុ​នេះ​ បាន​កើតឡើង​នៅ​លើ​កោះ​ Borneo​ ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​រឿង​នេះ​កើតឡើង​ដោយសារ​តែ​ ពេល​ពួក​គេ​កំពុង​តែ​ដើរ​បរបាញ់​ ស្រាប់តែ​បានលឺ​សម្លេង​ចម្លែក​ដែល​ចេញ​មក​ពី​ក្នុង​ដើម​ធំ​ដេក​មួយ​ ហើយ​ពួក​គេ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​មើល​ ក៏​ស្រាប់តែ​ឃើញ​សត្វ​ពស់ថ្លាន់​មួយ​នេះ​តែ​ម្ដង​ ហើយ​សម្រាប់​ពួក​គេ​ សត្វ​ល្មូ​ន​បែប​នេះ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​ដ៏​ឆ្ងាញ់​បំផុត​នៅ​ក្នុង​តំបន់​ Sarawak​ ដាច់​ស្រយាល​នេះ​ផង​ដែរ​។​

​ ​បន្ទាប់​ពី​បាន​សម្លាប់​ពស់ថ្លាន់​មួយគូ​នេះ​រួច​ហើយ​ ពួក​គេ​ក៏​បាន​យក​ឡាន​មួយ​គ្រឿង​ ដើម្បី​មក​ដឹង​ពស់​ទាំង​ពីរ​នេះ​ មិន​អាច​សែង​រួច​ដោយកម្លាំង​មនុស្ស​ប៉ុន្មាន​នាក់​បាន​ទេ​ ដើម្បី​យក​ទៅ​ធ្វើ​សម្រាប់​ជា​អាហារ​ពេល​ល្ងាច​សម្រាប់​ពួក​គេ​។​ លោកតា​ Tinsung​ Ujang​ ដែល​មាន​អាយុ​៦០​ឆ្នាំ​បាន​និយាយ​ថា​ សម្រាប់​សត្វ​ពស់​ដ៏​ធំ​មួយ​នេះ​ ត្រូវ​បាន​អ្នក​ភូមិ​នៅ​ក្នុង​ទីក្រុង​ Buntulu​ ជិត​ទន្លេ​ Kelawit​ ហូប​បាន​ពីរ​បី​ថ្ងៃ​ឯណោះ​សម្រាប់​ធ្វើ​ជា​អាហារ​របស់​ពួក​គេ​៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពអត្ថបទ​ KASETDAILY.COM​