មិនគួរឲ្យជឿ !! ដំរី​រោម​ក្រាស់ ផុត​ពូជ​ជាង​៤​ពាន់​ឆ្នាំ អាច​នឹង​កើតមាន​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​

កម្សាន្ត ដំរី​រោម​ក្រាស់ ផុត​ពូជ​ជាង​៤​ពាន់​ឆ្នាំ អាច​នឹង​កើតមាន​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​

សត្វ​ដំរី​រោម​ក្រាស់ Woolly Mammoth បាន​ផុត​ពូជ​អស់​រយៈពេល​ជាង ៤ ០០០​ឆ្នាំ​មកហើយ ប៉ុន្តែ​ឥឡូវនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា សត្វ​ប្រភេទ​នេះ នឹង​អាច​កើតមាន​ឡើងវិញ នៅលើ​ផែនដី ក្នុង​រយៈពេល ២​ឆ្នាំ​ទៀត​។​ ​គួរ​ឲ្យ​ដឹងថា ដំរី​រោម​ក្រាស់​ប្រភេទ​នេះ បាន​ដើរ​ត្រាច់ចរ នៅឯ​វាល​ឥត​ដើមឈើ នៃ​តំបន់​ស៊ី​បេ​រី (Siberia) មុន​ពេលដែល​មនុស្ស​ស​ម័​យ​បុរាណ ប្រហែលជា​បាន​ដេញ​ប្រមាញ់​វា រហូតដល់​ផុត​ពូជ​អស់​។​

បច្ចុប្បន្ន គម្រោង​មួយ​ដែល​គ្រោង​ធ្វើ​ឲ្យ​ដំរី​រោម​ក្រាស់ Woolly Mammoth មានជីវិត​រស់នៅ​លើ​ផែនដី​នេះ​វិញ បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ពូជ​ដំរី​ដែលមាន​មាឌធំ​សម្បើម​នេះ អាច​នឹង​ត្រូវបាន​បង្កើត​ឡើង ជា​ប្រភេទ​កូនកាត់​រវាង ដំរី​អាស៊ី និង ដំរី Mammoth ហើយ​គេ​ប្រហែលជា​ឲ្យ​ឈ្មោះ​វា​ថា «Mamephant»​។ វា​នឹងត្រូវ​បង្កើតឡើង​ពី DNA ដែល​ស្រង់​ចេញពី​សាកសព​ដំរី Mammoth កក ដែល​គេ​បាន​រក្សា​ទុកជា​យូរ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

ប្រភពអត្ថបទ​ KHNEWS007.COM​