ព្រឺរោមណាស់ !! ទីក្រុង​ខ្មោច​ដ៏​ល្បី​មួយ ​ចាប់ផ្ដើម​ផុស​ឡើង​មកវិញ​ក្រោយពី​លិច​នៅក្រោម​ទឹក​ជិត​៣០​ឆ្នាំ

ទីក្រុង​ខ្មោច​ដ៏​ល្បី​មួយ !!! ​ចាប់ផ្ដើម​ផុស​ឡើង​មកវិញ​ក្រោយពី​លិច​នៅក្រោម​ទឹក​ជិត​៣០​ឆ្នាំ

នេះហើយ​គឺជា​ទីក្រុង Epecuen ដែល​ធ្លាប់ជា​ទីតាំង​រមណីយដ្ឋាន​ដ៏​ល្បី នៃ​ភាគ​ខាងកើត​ប្រទេស​អា​ហ្ស​ង់​ទីន​កាលពី​៣​ទសវត្ស​មុន ហើយ​សម្រាប់​ថ្ងៃនេះ​ដែរ​តំបន់​មួយ​នេះ បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ ដោយ​វា​បាន​ផុស​ចេញពី​ក្នុង​បឹង​ទឹកប្រៃ​វិញ ក្រោយពេល​លិចលង់​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​។​

តំបន់​នេះ​ត្រូវបាន​ជន់​លិច ក្រោយពេល​របាំង​ការពារ​ទឹកបាន​បាក់​នៅក្នុង​ឆ្នាំ​១៩៨៥ ទន្ទឹមគ្នា​នោះ​វា​បាន​បណ្ដាល​ឲ្យ​ប្រជាជន យ៉ាងហោចណាស់ ១៥០០​នាក់​បាត់បង់​ផ្ទះសំបែង ក្លាយជា​ជនអនាថា ហើយ​ជាពិសេស​ជីវិត​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ​តែម្ដង​។

កាលពី​ដើមឡើយ​តំបន់​នេះ មានមុខ​របរជំនួញ​ជាង​២៨០​ជំនួញ ក្នុងនោះ​មានដូចជា​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាដើម អ្វីដែល​ល្បីល្បាញ​សម្រាប់​តំបន់ Epecuen គឺ​ទឹកមន្ត​ព្យាបាល​ជំងឺ​ដ៏​សក្ដិ​សិទ្ធិ ព្រោះ​ទឹក​នៅ​តំបន់​នោះ មាន​កម្រិត​ជាតិ​អំបិល​ស្ទើរតែ​ដូច​នៅ Dead Sea ហើយ​វា​ត្រូវបាន​គេ​ជឿថា ទឹក​នោះ​អាច​ព្យាបាល​ជំងឺ​បាន​មួយចំនួន​ដូចជា ការឈឺ​សន្លាក់ឆ្អឹង រោគ​សើ​ស្បែក ជំងឺ​ខ្វះ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។​

គួរបញ្ជាក់​ផងដែរ​ថា រយៈពេល​២៨​ឆ្នាំក្រោយ​ពេល​លិច​នៅក្នុង​ទឹក ឥឡូវនេះ​តំបន់​ដែល​ធ្លាប់តែ​ស្រស់​ឆើតឆាយ​មួយ​នេះ បាន​ផុត​ចេញ​មកវិញ​បន្តិច​ម្ដងៗ​ហើយ នៅពេល​ទឹក​ស្រក តែ​ជា​អកុសល តំបន់ Epecuen បាន​បាត់បង់​ទស្សនីយភាព​របស់ខ្លួន ហើយ​អ្វីដែល​នៅសល់​នោះ​គឺ​ការបំផ្លិចបំផ្លាញ រហូត​ត្រូវបាន​ចាត់ទុកជា​ទីក្រុង​ខ្មោច​។​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

ប្រភពអត្ថបទ​ KHNEWS007.COM​