ថត​ចំពេលពេកហើយទេដឹង ព្រឺ​ឆ្អឹងខ្នងផង តែ​រូប​បែរជា​ស្អាតផង និង គួរ​អោយ​ស្រលាញ់ទៀត!

ការថតរូបគឺជាសិល្បៈដ៏អស្ចារ្យមួយ។ ជាទូទៅអ្នកថតត្រូវត្រៀមដើម្បីអាចថតរូបដ៏អស្ចារ្យបំផុតនោះ ការថតដែលល្អបំផុតពេលខ្លះអាចកើតមានក្នុងពេលត្រឹមវិនាទី ដោយមិនបានគិត ឬគ្រោងទុកនោះទេ។ ម្យ៉ាងទៀត រូបថតដែលថតចំពេលទាំងនោះ ភាគច្រើនមិនមែនជារូបដែលថតដោយអ្នកអាជីពនោះទេ ប៉ុន្តែជារូបដែលថតដោយមនុស្សធម្មតាដែលនៅចំពេលវេលា និងទីកន្លែងនៃហេតុការណ៍នោះ។ ជាមួយគ្នានេះដែរ រូបថតដែលថតចំពេលទាំងនោះ ភាគច្រើនជារូបគួរឲ្យអស់សំណើច រូបក្នុងហេតុការណ៍គ្រោះថ្នាក់គួរឲ្យស្រៀវ ឬជាទេសភាពស្រស់ស្អាតអស្ចារ្យផ្សេងទៀតដូចជារូបថតខាងក្រោមទាំងនេះ។

រូបថតភ្នំទឹកពពកដ៏ធំមហិមានៅលើមហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលយន្តហោះហោះជុំវិញវាក្នុងកំពស់37000 feet

មិនមែនជារូបមនុស្សចម្លែកនោះទេ​ ប៉ុន្តែជារូបដែលថតចំពេលយ៉ាងល្អ

វាជារូបថតកម្រមួយដែលអាចថតជាមួយនិងត្រីឆ្លាមដ៏ធំ

តើអ្នកឃើញមានអ្វីប្លែកទេ?

យន្តហោះចំបាំងSU-27ធ្លាក់ក្នុងហ្វូងមនុស្សក្នុងពេលបង្ហាញទ័ពអាកាសនាថ្ងៃទី27 ខែកក្កដា នៅLviv ប្រទេសអ៊ុយក្រែន។ ហេតុការណ៍នេះសម្លាប់មនុស្ស83នាក់ ហើយរដ្ឋអាជ្ញាបានបន្ទោសការខុសបច្ចេកទេសរបស់អ្នកបើក និងការរៀបចំមិនបានល្អ។

តើគាត់ជាអ្នកបោះបាល់ចូលមែនទេ?

កំពុងបណ្តែតអារម្មណ៍តាមរបៀប Titanic បែរជាត្រូវបំផ្លាញដោយបក្សីសមុទ្រនេះ

យន្តហោះពីរបុកគ្នាក្នុងពេលសម្តែងនៅRadomប្រទេសប៉ូឡូញ

រូបនេះដូចជាចំពេលឆ្គាំឆ្គងបន្តិចហើយ

គាត់ប្រហែលជារីករាយនឹងពេលវេលានៅឆ្នេរសមុទ្រនេះហើយ

មនុស្សក្រៅភពកំពុងហែលទឹក

តើជាបក្សីយក្ស ឬគ្រាន់ជាបក្សីតូចនៅមុខកាមេរ៉ា?

ឆ្មានេះដឹងពីរបៀបធ្វើចលនា

ឆ្មាដែលមានថាមពលអាកាស អាចបណ្តែតខ្លួនក្នុងអាកាសបាន

ពិតជាថតចំប្លង់ និងចំពេលយ៉ាងល្អ

រូបថតញុំាហតដក ប៉ុន្តែដូចជា…បន្តិចហើយ

គួរឲ្យអាណិតគាត់ណាស់ មើលតែមុខទៅដឹងហើយ

រូបថតមួយនេះពិតជាគួរឲ្យខ្លាច

ស្វាតូចនេះដូចជាចង់ដឹងចង់ឃើញពេកហើយ

គួរឲ្យរន្ធត់ជាមួយរូបថតនេះ

បុរសមច្ឆាពិតជាមានពិតមែន

រូបដែលថតដោយអ្នកដំណើរក្នុងយន្តហោះផ្សេងទៀត

មកបំភ័យគ្នា

ឆ្មាខ្លួនវែងម្ល៉េះ

ប្រភព៖ Ancient Code

ប្រភពអត្ថបទ​ KHMERLUCK.COM​