បុរសចិត្តឆៅម្នាក់! ហ៊ានយកកាមេរ៉ាទៅថតយន្តហោះដែលលាក់ខ្លួនក្នុងព្រៃជ្រៅ តែភ្ញាក់ផ្អើលខ្លាំងដល់ពេលចូលទៅមើលខាងក្នុង!!!

វេបសាយ The Sun បានរាយការណ៍ពីការទៅទស្សនាផ្ទះមួយខ្នងដែលច្នៃចេញពីយន្តហោះប៊ូអ៊ីញ ៧២៧ ជាស្នាដៃរបស់វិស្វករអាមេរិកដែលតាំងនៅកណ្តាលព្រៃដែលស្ថិតក្នុងរដ្ឋOregon សហរដ្ឋអាមេរិក។

ប្លែកៗ

លោក ប្រូថខេមបេល៍ បានដាក់ទុនយ៉ាងច្រើនរហូតដល់ទៅ១៧៧ ០០០ ផោនក្នុងការររៀបចំយន្តហោះចាស់មួយគ្រឿងនេះអោយទៅជាផ្ទះសម្រាប់ស្នាក់នៅតាំងតែពីឆ្នាំ១៩៩៩។ នៅក្នុងផ្ទះយន្តហោះនេះមានទៅដោយគ្រឿងប្រើប្រាស់ក្នុងផ្ទះគ្រប់សព្វ មានដូចជា បន្ទប់ទឹកដែលមានលក្ខណៈពិសេសគឺមានប្រព័ន្ទ Open-air ចំណែកគ្រឿងសង្ហារឹមច្រើនប្រភេទនៅក្នុងយន្តហោះនេះនៅរក្សាបានយ៉ាងល្អ ដូចជាកៅអីសម្រាប់អ្នកដំណើរអង្គុយជាដើម។

ទោះបីជាពេលនេះលោក ប្រូថខេមបេល៍ បានទៅរស់នៅប្រទេសជប៉ុនក៏ដោយ តែក៏បានផ្ញើរមិត្តម្នាក់ដែលទុកចិត្តអោយជួយមើលថែរក្សាផ្ទះយន្តហោះនេះ ព្រមទាំងមានគំនិតថានឹងនាំយន្តហោះប៊ូអ៊ីញ៧៤៧-៤០០ ទៅសាងជាផ្ទះបន្តទៀតនៅជិតទីក្រុងMiyazaki ក្នុងប្រទេសជប៉ុនផងដែរ។

ប្លែកៗ

ប្លែកៗ

កន្លែងភាគច្រើននៅក្នុងផ្ទះប៊ូអ៊ីញ៧២៧នេះ លោកប្រូថខេមបេល៍ជាអ្នកដំបូងដែលជួសជុលតាក់តែងបន្ថែមដោយផ្ទាល់ដៃ ហើយឩបករណ៍ប្រើប្រាស់ផ្សេងៗក្នុងយន្តហោះនេះ ក៏នៅតែស្ថិតក្នុងសភាពដើមតាំងពីសម័យដែលយន្តហោះនេះដាក់ដំណើរការអោយហោះហើរមកម្ល៉េះ។

ក្រៅពីនេះការជួសជុសផ្ទះយន្តហោះរបស់លោក ប្រូថខេមបេល៍ មិនដែលឃើញឺឈប់ម្តងណានោះទេ ដែលលោកវិស្វករម្នាក់នេះតែងតែត្រលប់មកសហរដ្ឋអាមេរិកវិញច្រើនដង នឹងជួសជុលតាក់តែងបន្តទៀតដើម្បីអោយផ្ទះមួយនេះកាន់ល្អឡើងៗសម្រាប់ខ្លួនគាត់។

ប្លែក

ប្លែកៗ

អត្ថបទល្អមួយផ្សេងទៀត

មិនដែល​ដឹង​សោះថា ទឹកឃ្មុំ ប្រេងអូលីវ និង ម្សៅឈើអែម មាន​ប្រសិទ្ធភាព​ខ្ពស់ក្នុង​ការចិញ្ចឹម ​និងផ្ដល់​សំណើម​ដល់​ស្បែក​ក្បាល ​ទប់ស្កាត់ ​និង​បញ្ឈប់​ដំណើរ​ការ​ជ្រុះសក់ និង​កាត់​បន្ថយ​បញ្ហា​សក់​បែកចុង ​ជួយ​សម្អាត​ស្បែក​ក្បាល ​និង​កម្ចាត់​អង្គែ​ចេញពី​ស្បែក​ក្បាល ដ៏មាន​ប្រសិទ្ធភាព​យ៉ាង​នេះ​សោះ!

ទឹកឃ្មុំ ​និងម្សៅ​ដើមឈើ​អែម ​គឺជា​គ្រឿងផ្សំ​មាន​លក្ខណៈ​សម្បត្តិ​ល្អបំផុត ​ក្នុងការ​ព្យាបាល​ទទួលបាន​លទ្ធផល​ខ្ពស់ ​និងផ្ដល់​អត្ថ​ប្រយោជន៍​ដល់​សុខភាព​យ៉ាង​ប្រសើរ​នៅពេល​បាន​ប្រើវា។​ គ្រឿងផ្សំ​ទាំងពីរនេះ ​គឺមាន​ប្រយោជន៍​និង​មាន​ផល​ប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ​របស់អ្នក,​ រួមបញ្ចូល​ទាំង​សុខភាព​សក់​របស់អ្នក​ផងដែរ។ ​ដូច្នេះ​ប្រសិន​បើអ្នក​បាន​អនុវត្ត​របាំង​សក់ច្នៃនេះ​នៅលើ​សក់​របស់អ្នក ​អ្នកនឹង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សារ​លទ្ធផល​របស់វា។ ​សក់​របស់អ្នក​នឹងក្លាយ​ទៅជា​ក្រាស់​រឹមមាំ ​និងភ្លឺរលោង។

ម្សៅឈើអែម លក់លើខ្មែរ២៤

ម៉ាសសក់ច្នៃពីម្សៅឈើអែម និងទឹកឃ្មុំនេះ មាន​ប្រសិទ្ធភាព​ខ្ពស់ក្នុង​ការចិញ្ចឹម ​និងផ្ដល់​សំណើម​ដល់​ស្បែក​ក្បាល​របស់អ្នក, ​វានឹង​ទប់ស្កាត់ ​និង​បញ្ឈប់​ដំណើរ​ការ​ជ្រុះសក់, ​វាជួយ​កាត់​បន្ថយ​បញ្ហា​សក់​បែកចុង, ​ជួយ​សម្អាត​ស្បែក​ក្បាល ​និង​កម្ចាត់​អង្គែ​ចេញពី​ស្បែក​ក្បាល​ផងដែរ។​ ដោយ​សារតែ​សមត្ថភាព​របស់វា​ដើម្បី​បង្កើន​ដំណើរ​ចលនា​ឈាម, ​ម្សៅដើម​ឈើអែម ​ជាធាតុផ្សំ​សកម្ម​នៅក្នុង​របាំងសក់​ ដើម្បី​បង្កើន​ល្បើន​កំណើន​សក់, ​ផ្ដល់ឱ្យ​ពួកគេ​មានពន្លឺ​ដូច​ធម្មជាតិ ​និង​ភាព​រលោង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវការ​បត់បែន ​និង​បន្ថែម​ទំហំ​ដល់​សក់។ ​យើងអាច​និយាយ​បានថា​ ម្សៅដើម​ឈើអែម​មាន​លក្ខណៈ​សម្ប​តិ្តប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ឥទ្ធិពល ​និងមាន​ប្រយោជន៍​ខ្លាំង​ណាស់​ ក្នុងការ​ការពារ​សក់​របស់អ្នក​ពីឥទ្ធិពល​អវិជ្ជមាន​នៃលក្ខ​ខណ្ឌ​ខាងក្រៅ, ​ការស្ត្រេស,​ ពន្លឺកាំ​រស្មី​អុលត្រា​ UV​ និង​សីតុណ្ហភាព​ទាប -ល-។ អ្នក​ពិតជា​គួរព្យាយាម​ជាមួយ​របាំង​សក់​ច្នៃនេះ។ វាត្រូវ​បាន​ផ្ដល់​អនុ​សាសន៍​សម្រាប់​អ្នកមាន​បញ្ហា​សក់ទន់​ខ្សោយ, ​សក់មិន​រឹងមាំ, ​ស្ដើង ​និងផុយ។ ​សំណង​សក់ស្ដើង ​គឺជាការ​សាមញ្ញ​ណាស់ ​និងងាយ​ស្រួល​ក្នុង​ការ​រៀបចំ, ​ដោយ​គ្រាន់តែ​អនុវត្ត​តាមការ​ណែនាំ​សាមញ្ញនេះ។ ​ខាងក្រោមនេះ​ជាអ្វីដែល​អ្នក​ត្រូវធ្វើ។

ម្សៅឈើអែមគ្រឿងផ្សំ៖ ម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ (cinnamon) ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ប្រេងអូលីវ កន្លះកូនពែង ការណែនាំ៖

ដំបូងអ្នកត្រូវចាក់ប្រេងអូលីវ កន្លះកូនពែង ចូលទៅ​ក្នុងកូន​ឆ្នាំងតូច​មួយ ​ហើយ​ដាក់វា​នៅលើ​កំដៅ​ក្ដៅល្មម។ ​សូម​ប្រាកដថា ​អ្នកបាន​ប្រើ​កម្ដៅ​ទៅលើ​ប្រេងអូលីវ​ជាមួយ​សីតុណ្ហភាព​មិនក្ដៅ​មិនត្រជាក់ ​គ្រាន់តែ​ប្រេង​អូលីវ​ចាប់ផ្ដើម​ឡើង​កំដៅ​ឧណ្ឌៗ​បិទវាភ្លាម។ ​បន្ទាប់មក, ​អ្នកត្រូវ​ចាក់ប្រេង​អូលីវ​នេះចូល​ទៅក្នុង​ចានមួយ។ ​បន្ថែម​ម្សៅឈើអែម ​១ ស្លាបព្រា​កាហ្វេ ​និងទឹកឃ្មុំ ​១ ស្លាបព្រា​កាហ្វេ ​ចូលទៅ​ក្នុងប្រេង​អូលីវនេះ។ ​កូរល្បាយនេះ​ឱ្យបានល្អ​ជាមួយ​ស្លាព្រា។

ទឹកឃ្មុំ ប្រេងអូលីវ និង ម្សៅឈើអែមការប្រើប្រាស់៖

នេះជារបៀបដើម្បីប្រើវា, អ្នកត្រូវប្រើជក់​ស្អាត​មួយ ដើម្បី​អនុវត្ត​ល្បាយ​លាប​នៅលើ​ស្បែក​ក្បាល​របស់​អ្នក។ ​បន្ទាប់មក ​អ្នកត្រូវ​ប្រើក្រាស់​សិតសក់​សិត​បន្ថែម​ពីលើវា ​ក្នុង​គោល​បំណង​ដើម្បីឱ្យ​ល្បាយ​សព្វ​នៅលើ​សរសៃ​សក់​របស់អ្នក។ ​អនុវត្ត​នៅជុំវិញ​ស្បែក​ក្បាល​របស់​អ្នក​ពីខាង​ក្រោយ​ទៅខាងមុខ។ ​រួចរក្សា​វាទុក​ក្នុងអំឡុង​ពេលឱ្យ​បាន ​១៥ នាទី។ ​បន្ទាប់ពីនោះ ​អ្នកអាច​លាង​សម្អាត​សក់​របស់អ្នក​ជាមួយ​សាប៊ូ ​និងទឹក​ត្រជាក់​ចេញ​ជាធម្មតា។ ​សូម​ប្រាកដថា ​អ្នកបាន​អនុវត្ត​របាំង​សក់ច្នៃនេះ ​ឱ្យបាន​ម្ដងក្នុង​មួយ​សប្ដាហ៍ ​ជាការ​ព្យាបាល​សក់​ដើម្បី​លើក​កម្ពស់​កំណើន​សក់​ និង​បញ្ឈប់​ការជ្រុះ​សក់​យ៉ាង​មាន​ប្រសិទ្ធភាព៕

ប្រភពអត្ថបទ​ KHMERLUCK.COM​