ញាក់សាច់! ប្តីស្រវឹងយក «គ្រាប់បេ» ធ្វើជាឧបករណ៍​រួម​ភេទ លទ្ធផល ប្រពន្ធ​ស្លាប់​យ៉ាង​វេទនា​បំផុត (មានវីដេអូ)

​​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​សភាព​យ៉ាង​អន្ទះអន្ទែង​គួរ​ឲ្យ​អាសូរ​បំផុត បន្ទាប់ពី​ប្តី​របស់​នាង ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ប្រើ «​គ្រាប់កាំភ្លើង​ធំ Mortar» ជា​ឧបករណ៍​រួមភេទ ក្នុងអំឡុងពេល​ស្រវឹងស្រា ។​

​ជនល្មើស Ruben Valera Cornejo ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​ពីបទ​សង្ស័យ​មនុស្សឃាត ត្រូវបាន​គេ​ជឿថា បាន​ញាត់​បញ្ចូល​គ្រាប់​បេ​ចូលក្នុង​ប្រដាប់ភេទ​ប្រពន្ធ​នៅឯ​ផ្ទះ​របស់​ពួកគេ នៅក្នុង​ទីក្រុង Arequipa ប្រទេស​ប៉េ​រូ ។​

Ruben បាន​ប្រាប់​ប៉ូលីស​ថា គាត់​មិនអាច​ចងចាំ​បាន​ច្រើន នៅ​ហេតុការណ៍​បានកើត​ឡើង​នា​ល្ងាច​នោះទេ ប៉ុន្តែ និយាយថា គាត់​ចងចាំ​ប្រពន្ធ​របស់គាត់ ស្នើ​គាត់​ឲ្យ​ប្រើ​វត្ថុ​ផ្សេងៗ​ពីក្នុងផ្ទះ​របស់​ពួកគេ ជា​ឧបករណ៍​រួមភេទ ។​

​គាត់​បាន​អះអាងថា គាត់​បាន​ដេកលក់ ហើយ​គ្រាន់តែ​បានដឹង​នូវ​អ្វីដែល​បានកើត​ឡើង នៅពេលដែល​គាត់​ភ្ញាក់ឡើង និង​រកឃើញ​ប្រពន្ធ​ដេក​ស្តូកស្តឹង​មិន​ឆ្លើយតប ។​

​ប៉ូលីស​ស៊ើបអង្កេត​ករណីនេះ បាន​រាយការណ៍​ថា ពួកគេ​បាន​រកឃើញ​គ្រប់​បេ​១​គ្រាប់​ប្រឡាក់​ពោរពេញ​ដោយ​ឈាម និង «​សក់​ថ្ងាស​» ជាប់​នឹង​វា នៅក្នុង​កាបូបដៃ​មួយ ស្ថិតក្នុង​ចំណោម​ឧបករណ៍​សិច​ដទៃទៀត ។​

​មេប៉ូលីស Areguipa លោក Javier Arana និយាយថា គ្រាប់កាំភ្លើង​ធំ Mortar នោះ​ត្រូវបាន​គេ​ជឿថា​ជា​គ្រប់​ស្អុយ និង​ប្រើប្រាស់​ជា​គ្រឿង​ល្បែង​កំសាន្ត មាន​ប្រវែង​ប្រហែល ៤០ សង់ទីម៉ែត្រ និង​ទទឹង​ប្រហែល ៥ សង់ទីម៉ែត្រ ។​

​ទោះយ៉ាងណា បុរស​រូបនេះ ត្រូវបាន​ចាប់ខ្លួន ដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត ៕ ចន្ទី

ប្រភពអត្ថបទ​ KSN-NEWS.COM​