អានហើយចង់យំ! ឆ្កែមួយក្បាល ត្រូវបានប្តីប្រពន្ធខឹងសម្បា ហើយសម្លាប់ចោលដោយកាំបិតយ៉ាងសាហាវ តែចុងក្រោយ ស្តាយក្រោយអស់មួយជីវិត…

មាន ប្ដី​ប្រពន្ធ មួយគូរបានរៀបការច្រើនឆ្នាំហើយ តែគ្មានកូនសោះ ពួកគេក៏ទិញឆ្កែមួយយកមកចិញ្ចឹម ហើយស្រឡាញ់ទុក ដូចជាកូនប្រុសរបស់គេអញ្ចឹង លុះកូនសុនខធំឡើងក្លាយជាសុនខពេញវយ័មានរាងខ្ពស់ ស្រស់សង្ហារ។ គ្រប់ពេលវេលា គ្រប់ដង្ហើមចេញចូលរបស់វា វានឹងជួយថែរក្សាម្ចាស់វាដោយភាពស្មោះត្រង់ ដើម្បីមិនឱ្យម្ចាស់ទទួលរងគ្រោះថ្នាក់ដោយប្រការណាមួយឡើយ។ ៧ឆ្នាំកន្លងមក ប្ដីប្រពន្ធរគូនោះ បានមានកូនមួយដូចដែលខ្លួនអន្ទះសារចង់បានជាយូរមកហើយគេទាំងពីរនាក់មានសេចក្ដីសុខយ៉ាងខ្លាំងជាមួយនិងកូនប្រុសថ្មីរបស់គេ និងបានកាត់បន្ថយការចាប់អារម្មណ៍ដែលធ្លាប់មានចំពោះសុនខ។

ពិតប្រាកដណាស់សុនខមានអារម្មណ៍ថាត្រូវបានគេបោះបង់ចោល ចាប់ផ្ដើមមានអារម្មណ៍ច្រណែននឹងទារកថ្មីនោះ និងធ្វើឬកពារព្រូស ឬ ស្រែកថ្ងូរតិចៗ នៅពេលដែលបានឃើញម្ចាស់ទាំងពីរផ្ដល់ក្ដីស្រឡាញ់ចំពោះកូនតូច មានថ្ងៃមួយនោះទាំងពីរនាក់ទុកកូនឱ្យដេកលក់ក្នុងអង្រឹងតែម្នាក់ឯង ហើយដើរទៅរានហាលដើម្បីសំរាកលំហែរ តែបានឮសម្លេងគ្រហឹមគម្រាមព្រូសខ្លាំងៗ ដូចសម្លេងរបស់សុនខកំពុងតស៊ូជាមួយនិងអ្វីម្យ៉ាងដែលបានលាន់ឮចេញមកពីបន្ទប់របស់កូនប្រុស ធ្វើឱ្យពួកគេប្រញាប់រត់ចូលទៅមើលក្នុងបន្ទប់គេងរបស់កូនប្រុស អ្វីដែលពួកគេបានឃើញនោះគី សុនខនៅក្នុងបន្ទប់ធំមានមាត់ពោរ ពេញទៅដោយឈាម ។

ឪពុកម្ដាយរបស់ក្មេងនោះខឹងខ្លាំងនិងខ្វះសតិផងនោះ បានទាញយកកាំបិតធ្វើ ម្ហូបដែលនៅជិតនោះទៅចាក់ឆ្កែរបស់ពួកគេតែម្ដង សុនខគ្មានវិធីតស៊ូរើបម្រះ ព្រោះវាមិនទាន់បាន តាំងជំហរ និងហត់នឿយពីការបានការពារជីវិតក្មេងតូច បន្ទាប់ពីសុនខដាច់ខ្យល់ទៅ ពួកគេបាន ប្រទះឃើញសាកសពសត្វពស់នៅក្នុងបន្ទប់ និងឃើញក្បាលពស់ដែលដាច់នៅជិតអង្រឹងកូនប្រុស របស់គេ គេទាំងពីរឧទានចេញមកដោយទឹកសម្លេងញ័រៗ ថាៈ យើងបានសម្លាប់សុនខដ៏ស្មោះត្រង់ របស់យើង!‹កុំប្រើអារម្មណ៍របស់អ្នក កាត់ក្ដីជីវិតគេ ដោយមិនបានស្រាវជ្រាវរកអោយឃើញនៅរឿងពិត កុំពិភាក្សាវែកញែករឿងណាដែលគេមិនទាន់បាន ពិសោធន៍ថាគេមិនបានខុសពិត› ។

មតិ

ប្រភពអត្ថបទ​ WESHAREKH.NEWS​