ចុចមើលរឿងពេញនិយមផ្សេងទៀត

Feature Image

ពីក្មេងស្រីសុំទាន !!! រហូតរៀនចប់ និងបានសញ្ញាប័ត្របរិញ្ញា ដោយសារ ជួបរឿងចៃដន្យមួយ

ពីក្មេងស្រីសុំទាន !!! រហូតរៀនចប់ និងបានសញ្ញាប័ត្របរិញ្ញា ដោយសារ ជួបរឿងចៃដន្យមួយ អ្នក​ណា​ក៏​មាន​ក្ដី​ស្រមៃ ចង់​រៀន​បាន​ខ្ពង់​ខ្ពស់​ក្លាយ​ជា​អ្នក​ចេះ​ដឹង​ដែរ ប៉ុន្តែ​បំណង​ប្រាថ្នា​នោះ​មិន​មែន​សុទ្ធតែ​បាន​សម្រេច​ទាំង​អស់​ទេ។ ទោះ​បែប​នេះ​ក្ដី នារី​ម្នាក់​ដែល​មាន​ប្រវត្តិ​ជា​ក្មេង​សុំ​ទាន ក្លាយ​ជា​និស្សិត​រៀន​ចប់​បរិញ្ញាបត្រ ដោយសារ​រូប​ភាព​ និង​វីដេអូបង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ចៃដន្យ។ និស្សិត​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​នេះ មាន​ឈ្មោះ Rodallie Mosende រស់​នៅ​ប្រទេស​ហ្វីលីពីន។ នាង​ជា​ធ្លាប់​ជា​ក្មេង​ម្នាក់ ដែល​គ្មាន​ផ្ទះ​សម្បែង ធំ​ឡើង​ដោយសារ​ការ​រស់នៅ​តាម​ផ្លូវ តាម​សំយាប​ផ្ទះ​គេ​នៅ​ស្រុក Quiapo ក្រុង Manila។ នាង​ត្រូវ​ដើរ​សុំទាន​គេ ដើម្បី​បាន​អាហារ​សម្រាប់​ខ្លួន​ឯង និង​គ្រួសារ។ យ៉ាង​ណា​ក្ដី ពិភពលោក​ដ៏​ងងឹត​នោះ បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង នៅ​ពេល​នាង​បាន​ជួប​អ្នក​ថត​រូប​ឯកសារ​ម្នាក់​ឈ្មោះ Rick Rocamora ដែល​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​សង្វេគ​របស់​នាង​ផ្សព្វផ្សាយ។ លោកRock បាន​អះអាង​ថា លោក​ពិត​ជា​រំជួល​ចិត្ត ដោយសារ​ឃើញ​ពី​ការ​ប្ដេជ្ញា​របស់​ក្មេង​ស្រី ក្នុង​ការ​បន្ត​រៀន​សូត្រ។ វីដេអូ​នោះ បាន​ល្បី​លើ​បណ្ដាញ​សង្គម ហើយ​ដោយសារ​វីដេអូ​នោះ ទើប​មាន​អ្នក​ឧបត្ថម្ភ​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ បាន​ជួយ​ក្មេង​ស្រី​រហូត​រៀន​ដល់​ចប់​បរិញ្ញាបត្រ។ អំឡុង​ពេល​រៀន​សូត្រ នាង​ក៏​បាន​ធ្វើ​ការ​ជា​អ្នក​សម្អាត​ផ្លូវ ដើម្បី​យក​ប្រាក់​ធ្វើ​ដំណើរ និង​អាហារ​ហូប​ចុក​ផង​ដែរ។ នារី​ម្នាក់​នេះ បាន​ប្រាប់​ពិភពលោក​ថា ការ​តស៊ូ​ព្យាយាម គង់​បាន​សម្រេច៕ ប្រភពអត្ថបទ​ KHANGKOR.COM​