ចូលខារ៉ាអូខេ ឃើញស្រីស្អាតពេកបានបបួលទៅដេក តែនាងមិនព្រម ក៏ហូតកាំភ្លើងបាញ់ទើបដឹងថា…

លោកស័ក៤ម្នាក់ទៅច្រៀងខារ៉ាអូខេជាមួយមិត្តភ័ក្រ។ គាត់យកស្រីស្អាតម្នាក់មកអង្គុយច្រៀងលេង!… ក៏អោបថើប ប្រលែង សប្បាយសែនសប្បាយ។ ច្រៀងផង អោបផង រាំផង លូកលាន់ផង គាត់សប្បាយមិនចាញ់មិត្តភ័ក្តទេ។ លុះដល់យប់ជ្រៅ ការច្រៀងក៏ដល់ម៉ោងបញ្ចប់។

គិតលុយរួច លោកស័ក៤បានឱ្យលុយធីប ៥០ដុល្លា។ ជាការគួរសម នាងស្អាតក៏ចេញទៅដល់រថយន្ត របស់លោកស័ក៤។
ដោយស្រលាញ់ពេក លោកស័ក៤ ក៏បបួលនាងទៅគេងជាមួយ!… នាងនោះអេះអុញៗ ដោយប្រកែកនូវហេតុផលផ្សេងៗ។

លោកស័ក៤៖ ទៅគេងជាមួយបងមួយយប់ទៅ!?
ស្រីស្អាត៖ ខ្ញុំទៅមិនបានទេ! អត់ស្រួលខ្លួនផង!
លោកស័ក៤៖ បងឱ្យ១០០ដុល្លា!ស្រីស្អាត៖ ទៅមិនកើតទេបង! ខ្ញុំមករដូវ!
លោកស័ក៤មិនជឿទេ ក៏ថា៖ ចឹង ២០០ដុល្លា!
ស្រីស្អាតនៅតែថា នាងមករដូវ!។

លោកស័ក៤ខឹងក៏ទាញកាំភ្លើងខ្លីមកបាញ់ចន្លោះជើងនាងលាន់សូរផាំង!…. នាងក៏លុតជង្គុងគ្រឹប! ហើយក៏ប្តូរទាំងសម្លេងថា៖ បងអើយ! លុយអាណាមិនចង់បាន! តែទៅជាមួយបងឯងម៉េចកើត បើមួយចង្កោមដូចគ្នា!?!

 

លោកស័ក៤ក្អួតផងចង់ងាប់ ក៏ជេរនាងនោះថា៖ អាគេបាញ់ យូរហើយ ម៉េចមិនប្រាប់អញ!? អញថើបហ្អែងអស់ជាង៤ម៉ោងហ្អា!
លោកស័ក៤បន្ទាប់ពីក្អួតមកក៏ស្វាងពីស្រវឹង!…

Leave a Reply

Your email address will not be published. Required fields are marked *