ពិតជាឡូយមែន! បែកធ្លាយ កូនប្រុសច្បង លោក ព្រាប សុវត្ថិ ចេះសម្តែងកាយវិការជាមួយឪពុកខ្លួន តាំងពីជាង១០ឆ្នាំមុន (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កូន​ប្រុសដ៏សង្ហារបស់លោក ព្រាប សុវត្ថិ ទាំង៣រូប បានចុះកុងត្រា ជាមួយផលិតកម្មហង្សមាស ធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះដំណឹងនេះ ហើយមហាជនក៏កោតសរសើរថា អាចមានសមត្ថភាព រហូតក្លាយ ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។

បន្ទាប់ពី​ផលិតកម្មរស្មីហង្សមាស ​បានបង្ហោះបទចម្រៀងច្រៀងរូមជាមួយកូនប្រុសមក មានទស្សនិជមានការគាំទ្រជាខ្លាំង នឹងចង់ឲ្យបន្តចម្រៀងជាច្រើនជូនដល់កូនប្រុសរបស់ លោក ព្រាប សុវត្ថិ បទដែលទទួលការចាប់អារម្មណ៍កាលពីថ្មីៗនេះ Full MV ជាលើដំបូងបទ” កែវភ្នែក” ។

ប៉ុន្តែអ្វីដែលបងប្អូនមិនទាន់ដឹងពីអតីតកាល របស់កូនប្រុសលោក ព្រាប សុវត្ថិ ជ​ាកូនប្រុសច្បងឈ្មោះ សុវត្ថិ មុនីវណ្ណ ដែលមានទេពកោសល្យសម្តែងតាំងពីវ័យកុមារជាមួយលោកឪពុករបស់ខ្លួន ក្នុងផលិតកម្មហង្សមាស មានចំណងជើងថា លោកឪពុក ដែលជាសំនៀងរបស់លោកឪពុករបស់គាត់ផ្ទាល់តែម្តង។

តោះចង់ដឹងថា តើការសម្តែងរបស់កូនប្រុសច្បងរបស់លោក ព្រាយ សុវត្ថិ យ៉ាងណា ទស្សនាខាងក្រោមនេះ

អានបន្តទាក់ទិននឹងអត្ថបទ៖ កូនប្រុសច្បងរបស់ លោក ព្រាប សុវត្ថិ បង្ហោះសារ អរគុណពូមីង អ៊ុំប្រុស អ៊ុំស្រី បងប្អូន ដែលបានគាំទ្រមកលើបងប្អូនខ្ញុំទាំងបីនាក់ ក៏ដូចជាបានគាំទ្រ ឪពុករបស់ពួកខ្ញុំ តាំងពីដើមរហូតដល់ពេលនេះ!

ភ្នំពេញ៖ បន្ទាប់ពីកូនប្រុសទាំង៣ បានចុះកុងត្រា ផ្លូវការចូលផលិតកម្ម រស្មីហង្សមាសមកលោក ព្រាប សុវត្ថិ បានបង្ហាញជំហរថា «ខ្ញុំចង់បន្តវិថី ចម្រៀងនេះ ជាមួយកូនប្រុស ខ្ញុំរហូតទស្សនិកជន លែងគាំទ្រ»។ ខណៈដែលឃើញវត្តមានកូនប្រុសទាំង៣ អាចមានសមត្ថភាព រហូតក្លាយ ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក្នុងនោះដែរសំរាប់សំណាក់មហាជនក៏បានមានការភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះវត្តមានរបស់កូនប្រុសលោក លោក ព្រាប សុវត្ថិ ពួកគាត់នឹងគាំទ្រប្រសិនបើធ្វើបានល្អ។

បន្តាប់ពី​ផលិតកម្មរស្មីហង្សមាស ​បានបង្ហោះបទចម្រៀងច្រៀងរូមជាមួយកូនប្រុសមក មានទស្សនិជមានការគាំទ្រជាខ្លាំង នឹងចង់ឲ្យបន្តចម្រៀងជាច្រើនជូនដល់កូនប្រុសរបស់ លោក ព្រាប សុវត្ថិ បទដែលទទួលការចាប់អារម្មណ៍កាលពីថ្មីៗនេះ Full MV ជាលើដំបូងបទ” កែវភ្នែក” ។

យ៉ាងណាមិញកូនប្រុសច្បងរបស់លោក លោក ព្រាប សុវត្ថិ មុនីវណ្ណបាន និយាយថា ” ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលពូមីង អ៊ុំប្រុស អ៊ុំស្រី បងប្អូន ដែលបានគាំទ្រមកលើបងប្អូនខ្ញុំទាំងបីនាក់ក៏ដូចជាបានគាំទ្រ ឪពុករបស់ពួកខ្ញុំ តាំងពីដើមរហូតដល់ពេលនេះ សូមអរគុណ “។

មតិ

សូមអរគុណ​ @WESHAREKH.NEWS​ សំរាប់អត្ថបទមួយនេះ

Leave a Reply

Your email address will not be published. Required fields are marked *