លេចមុខ​ម្ចាស់​ពាន​ “​ ផ្កាយ​រះ​ក្នុង​សួន​”​ លី​ន​ សោ​ម៉ា​ មក​ដណ្តើម​ពាន​ Cambodia​ Idol​ (​មាន​វី​ដេ​អូ​)

លី​ន​ សោ​ម៉ា​ ដែល​ធ្លាប់​ទទួល​ជោគជ័យ​ម្តង​រួច​ម្តង​មក​ហើយ​គឺ​នៅ​ក្នុង​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​១១​ កម្មវិធី​ ប្រលង​ ចម្រៀង​ ផ្កាយ​រះ​ក្នុង​សួន​ ដែល​ជា​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ និង​មាន​ទស្សនិកជន​គាំទ្រ​ប្អូនស្រី​ជា​ច្រើន​ផង​ដែរ​។​

ដូច​ជា​យប់មិញ​នេះ​ដែរ​យើង​ក៏​បានឃើញ​វត្តមាន​ប្អូនស្រី​ លី​ន​ សោ​ម៉ា​ ដែល​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ ឈាន​ជើង​មក​ប្រកួតប្រជែង​ នៅ​ក្នុង​កម្មវិធី​ Cambodia​ Idol​ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ជាមួយនឹង​បេក្ខជន​ និង​បេ​ក្ខ​នារី​ជា​ច្រើន​រូប​ទៀត​។​

ប្អូនស្រី​ លី​ន​ សោ​ម៉ា​ មាន​វ័យ​ត្រឹមតែ​ ១៦​ ឆ្នាំ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្អូនស្រី​ពិតជា​មាន​ទឹកដម​សម្លេង​យ៉ាង​ពិ​រោះ​ជា​ពិសេស​គឺជា​បទ​មនោសញ្ចេតនា​ ពោល​គឺ​បទ​ មេឃ​កុំ​ពុង​ភ្លៀងហើយ​ ធ្វើ​អោយ​គណៈកម្មការ​ទាំង​បួន​រូប​កោតសរសើរ​ពី​សមត្ថភាព​របស់​ប្អូនស្រី​មិន​ដាច់​ពី​មាត់​។​

ចំណែក​ឯលើ​បណ្តាញ​សង្គម​វិញ​ក៏​មានការ​ចែករំលែក​ត​គ្នា​ពី​សមត្ថភាព​នឹង​សម្លេង​ពិ​រោះ​របស់​នាង​ផង​ដែរ​៕

លេចមុខ​ម្ចាស់​ពាន​ “​ ផ្កាយ​រះ​ក្នុង​សួន​”​ លី​ន​ សោ​ម៉ា​ មក​ដណ្តើម​ពាន​ Cambodia​ Idol

ប្អូនស្រី លី​ន​ សោ​ម៉ា​

សូមអរគុណ​ @KASETDAILY.COM​ សំរាប់អត្ថបទមួយនេះ

Leave a Reply

Your email address will not be published. Required fields are marked *