អាសូរក្មេងស្រីតូច កើតជម្ងឺចម្លែកដ៏កម្រ ពិបាកសូម្បីតែដេក ញ៉ាំក៏មិនកើត ទៅពេទ្យបែរជាមិនទទួលបានការព្យាបាលដោយ…

ក្មេងស្រីជនជាតិប៉ាគីស្ថានដែលមានច្រមុះដែលមានទំហំធំជាងទំហំគ្រាប់បាល់ពីរគឺកំពុងតែរង់ចាំការវះកាត់សង្គ្រោះជីវិត។ Asiya Manghrio អាយុ 15 ខែមកពី Sanghar ក្នុងខេត្ត Sindh ត្រូវបានគេចាត់ទុកថាជា “បណ្ដាសា” របស់សមាជិកគ្រួសារដែលឃោរឃៅដោយសារតែស្ថានភាពដ៏កម្ររបស់នាង។

យោងតាមរបាយការណ៍ក្នុងតំបន់បានឱ្យដឹងថានាងទទួលរងពីជំងឺខួរក្បាល (frontonasal encephalocele) ។ វាបណ្តាលឱ្យជាលិកាខួរក្បាលលូតលាស់តាមរយៈភាពខ្វះខាតនៅក្នុងលលាដ៍ក្បាល។ ស្ថានភាពជំងឺរបស់នាងធ្វើអោយពេទ្យក៏មានអារម្មណ៍ក្តុកក្តួលក្នុងចិត្ត ព្រោះមិនអាចហូបអ្វីបានទាល់តែសោះ សូម្បីតែដេកក៏ពិបាកដែរ ព្រោះតែទំហំច្រមុះរបស់នាង និងភាពឈឺចាប់ បានត្រឹមតែស្រែកយំលឺតិចៗ។

Asiya Manghrio,

Asiya Manghrio,

ឪពុកម្តាយរបស់នាងបានបង្ហាញអារម្មណ៍មួយថានាងមិនប្រហែលជាគ្មានសង្ឃឹមនោះទេ ដើមឡើយគ្រូពេទ្យត្រូវវះកាត់តាំងពីខែមុនមកម៉្លេះ ក្រោយមកត្រូវពន្យាពេលរហូតដល់ពីរខែ ក្នុងការវះកាត់ ហើយស្ថានភាពជម្ងឺរបស់នាងកាន់តែធ្ងន់ធ្ងររហូតដល់ច្រមុះរបស់នាងធំលើសពីមួយថ្ងៃទៅមួយថ្ងៃ។

ឪពុកម្តាយរបស់នាងបាននាំនាងទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Jinnah Post នៅប្រទេសការ៉ាជីជាកន្លែងដែលវេជ្ជបណ្ឌិតជាច្រើនបានពិនិត្យមើលករណីរបស់នាង។ ម្ដាយរបស់នាងឈ្មោះ Fatan Achar បានលក់ចិញ្ចៀនមាសរបស់នាងដើម្បីរៀបចំប្រាក់សម្រាប់ការធ្វើដំណើរ 160 ម៉ាយក្នុងឡានក្រុងដើម្បីទៅដល់មន្ទីរពេទ្យនិងបង់ថ្លៃវិក័យប័ត្រវេជ្ជបណ្ឌិត។

តែយ៉ាងណានាងមិនបានទទួលការព្យាបាលនោះឡើងដោយសារតែមានអ្នកជម្ងឺច្រើនពេក រហូតតម្រង់ជួរគ្នាជាច្រើនថ្ងៃ។ រហូតមកដល់ពេលនេះគ្រូពេទ្យនៅទីនោះបានពន្យាពេលព្យាបាលរហូតដល់ពីរខែទៀត៕

Asiya Manghrio,

Asiya Manghrio,

Asiya Manghrio,

ប្រភព Daily Mail

សូមអរគុណ​ @KHMERMAILER.COM​ សំរាប់អត្ថបទមួយនេះ

Leave a Reply

Your email address will not be published. Required fields are marked *